khmer eng
  • គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ម្តាយក្មេករបស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង០០:១៨នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សមាជិក ជិកសមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហាធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត ក្នុងការអប់រំកូនចៅទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
    សូមវត្ថុស័ក្កិសិទ្ធក្នុងលោក និងតេជៈបារមីនៃព្រះពុធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    សូមជម្រាបថា៖ សពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី អញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ លោកជំទាវ សាម សារុន នៅក្រុងកំពត ខេត្តកំពត
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយក ឧបភោគបរិភោគ
    thumbnail
     
    ឯកឧត្ដម សត ណាឌី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួប សំណេះសំណាលជាមួយលោកមេភូមិអន្ទិតសុខ លោកមេឃុំគោកដូង និងបានបន្ដពិនិត្យមើលការសាងសង់បន្ទប់ទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងភូមិ ចំនួន២បន្ទប់
    thumbnail
     
    លិខិតថ្លែងអំណរគុណរបស់គណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា